Preah Vihear Temple is an imposing temple situated on a promontory of the Dangrek Mountain range (length: 152m) and (width: 160m) at a height of 657m above sea level and 547m from the top to the flatland of Cambodia. Preah Vihear is arguably the most spectacular location of any Khmer site. The natural topography is ideal for an earthly representation of the heavenly cosmos, which the Khmer strove to build and worthy of a temple dedicated to Shiva, the "supreme being of the mountain". The temple is unusually oriented to the north, away from Cambodia. Based on the style of architecture, Preah Vihear was built over a period of some 300 years by various kings.
Further information related to Preah Vihear Temple: https://shorturl.at/6GN5A
ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក (ភ្នំព្រះវិហារ) ជាប់ព្រំប្រទល់ប្រទេសថៃ មានចម្ងាយ១០៨គ.ម ពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ ២១១។ ខេត្តព្រះវិហារត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៤ដោយកាត់ដីពីខេត្តស្ទឹងត្រែង កំពង់ធំ និងសៀមរាប។ ខេត្តនេះគឺនៅភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជាជាខ្ពង់រាបដែលសម្បូរទៅដោយព្រៃឈើ ភ្នំ និងស្ទឹង ដងអូរ។
ប្រាសាទព្រះវិហារ មានទំហំប្រវែង ៨០០ម x ៤០០ម ស្ថិតនៅលើភ្នំព្រះវិហារដែលមានកម្ពស់ ៦២៥ម នៅតាមជួរភ្នំដងរែក ដោយមានចំណោតខ្លាំងពីផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងរាទេរពីប្រទេសថៃ។
ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឲ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់មកឲ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលដីកា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនាក្រុងឡាអេ។
ប្រាសាទព្រះវិហារ គឺជាប្រភេទរមណីយដ្ឋានប្រវត្តិសាស្រ្ត ដែលពីដើមមានឈ្មោះថា ស្រីសិខរីស្វារ: ប្រែថា បារមីភ្នំ។ ប្រាសាទកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១២ ដោយស្តេច ៤អង្គគឺ ៖
១- ព្រះបាទយសោវរ្ម័នទី១ (គ.ស. ៨៨៩ - ៩១០?) ព្រះអង្គបានសាងសង់ប្រាសាទកណ្តាល។ ព្រះបាទយសោវរ្ម័នទី១ បានបង្កើតរាជធានីយសោធរបុរ:និងជាក្សត្រដែលចូលចិត្តសាងសង់ប្រាសាទលើកំពូលភ្នំធម្មជាតិ។
២- ព្រះបាទ សូរ្យវរ្ម័នទី១ (គ.ស. ១០០២ - ១០៥០) ព្រះអង្គបានសាងសង់អគារដ៏វែងនៅជិតប្រាសាទកណ្តាលកំពែងព័ទ្ធជុំវិញ និងគោបុរ:បី។ យោងតាមសិលាចារិករបស់ប្រាសាទ ព្រះបាទសូរ្យវរ្ម័ន បានរៀបចំពីធីដើម្បីអញ្ជើញ ទេវភទ្រស្វរ: ដែលគង់នៅវត្តភូ (ប្រទេសឡាវបច្ចុប្បន្ន) មកនៅជាមួយនឹង ទេវស្រីសិខរីស្វរ: ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និងប្រជារាស្រ្ត។
៣- ព្រះបាទជ័យវរ្ម័នទី៦ (គ.ស. ១០៨០ - ១១០៩) ព្រះអង្គបានសាងសង់បណ្ណាល័យពីរ និងជួសជុលបន្ថែមផ្នែកមួយចំនួននៃប្រាសាទ។
៤- ព្រះបាទសូរ្យវរ្ម័នទី២ (គ.ស. ១១១៣ - ១១៥០) ព្រះអង្គបានសាងសង់ព្រលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និងនាគជាច្រើនទៀតតាមជណ្តើរឡើង។ ព្រះអង្គក៏បានរៀបចំពិធីសម្ពោធប្រាសាទ និងចាត់ទុកជាកន្លែងគោរពសម្រាប់ព្រះមហាក្សត្រគ្រប់រូប។
No comments:
Post a Comment