Ta Moan Thom Temple/ Prasat Ta Moan Thom

ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិគោ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមបណ្តោយផ្លូវជាតិលេខ៥៦ ដែលមានចម្ងាយ៤៨គ.ម ពីទីរួមក្រុងសំរោង។ 
ប្រាសាទតាមាន់ធំ មានទំហំ ៦០ម x ៦០ម សាងសង់ពីថ្មភក់ ស្ថិតនៅលើជួរភ្នំដងរែក។ ប្រាសាទតាមាន់កសាងឡើងក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២ - ១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០ - ១០៦៦) ។​ តាមរយ:សំណង់ស្ថាបត្យកម្ម និងការតុបតែងលម្អនៅថែវ និងហោជាងរបស់ប្រាសាទ​​ ស្ថិតក្នុងរចនាប័ទ្មឃ្លាំង និងបាពួន ហើយឧទ្ទិសថ្វាយដល់ព្រះសិវ:។ នៅក្នុងប្រាសាទនេះមានតម្កល់សសរលិង្គរបស់ព្រះសិវ: ដែលគេហៅឈ្មោះថាស្វ័យម្ភូលិង្គ (Svayambhuva Linga) មានន័យថាលិង្គកើតឡើងដោយង។​ 

 

No comments:

Post a Comment

ចម្លាក់រូបសេះក្បាល៥​ (Five-Headed Horse)

It's the famous five-headed horse bas-relief carving located at the Terrace of Elephants in the Angkor Thom complex near Siem Reap, Camb...