Tonle Sguot Temple

Tonle Snguot is a small ruin sandstone temple open to the east. It’s one of the four hospital chapels around Angkor Thom. In all 102 were built throughout the Khmer empire, under the reign of Jayavarman VII (1181-1218 A.D).

With its now serious deformations, partial fall down and risks of collapse structures, causes by water, tree and due to an age of structure. Foundation weakness terrace structure deformation, wall stone leaning, shifting, and partial fall down at the southeast and northwest corners and Mandapa is completely collapsed on the ground. 

The efforted of the APSARA National Authority is preserving temple and allowed the Department of Conservation of the Monuments in Angkor Park and Preventive Archaeology conducted and archaeological survey, architectural assessment, maintenances and propping structures risk of collapse. In 2019, the Royal Government of Cambodia granted fund for initiated the phase I; focus on structural stabilization of central shrine, such as: scattered stone inventory, excavation, looking for missing stones, stone conservation and treatment, stone trial assembly, graphic document, and dismantling stones. Phase II & III 2020-2021 continued to repair the foundation and structural stabilization and reassembling of the central shrine. 


ទន្លេស្ងួត ជាប្រាសាទតូចមួយសាងពីថ្មភក់បែរមុខទៅទិសខាងកើត ជាប្រភេទប្រាសាទរបស់មន្ទីរព្យាបាលរោគ ឬហៅថាហោបន់ស្រន់មួយក្នុងចំណោមបួននៅជុំវិញក្រុងអង្គរធំ។ ក្រោមរាជព្រះបាទជ័យវរ្ម័នទី៧ (១១៨១ដល់ ១២១៨គស) យើងឃើញមានមន្ទីរព្យាបាលរោគចំនួន១០២ ដំណើរការពេញទំហឹងទូទាំងចក្រភពខ្មែរ។ 
នាបច្ចុប្បន្ន ហោបន់ស្រន់នេះស្ថិតក្នុងសភាពទ្រុឌទ្រោមខ្លាំង កំពុងប្រឈមហៀបនឹងដួលរលំទាំងស្រុង ដោយកត្តាធម្មជាតិនិងអាយុចំណាស់របស់សំណង់។ រចនាសម្ព័ន្ធទូទៅខូចខាត ដូចជាគ្រឹះស្រុត ថ្មខឿនរលុះ ជញ្ជាំងទ្រេតខ្លាំងបែរទៅជ្រុងខាងលិច ហើយថ្មរំកិលចេញពីទីតាំងដើម។ ថ្មដំបូលនិងជញ្ជាំងជ្រុងអាគ្នេយ៍ និងពាយព្យ រលុះធ្លាក់ស្ទើរអស់ ចំណែកមណ្ឌបរលំបាក់ដល់ដីទាំងស្រុង។ 
ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សប្រាសាទ បានអនុញ្ញាតឲ្យនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការធ្វើការសិក្សាផ្នែកបុរាណវិទ្យាស្ថានភាពសំណង់ប្រាសាទការថែទាំងនិងទល់ទ្ររចនាសម្ព័ន្ធប្រឈមនឹងរលំបាក់។ នៅឆ្នាំ២០១៩ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា។អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមគម្រោងអភិរក្សដំណាក់កាលទី១ ផ្តោតលើការជួសជុលពង្រឹងប្រាង្គកណ្តាលដែលផែនការដូចជា
ចុះបញ្ជីសារពើភ័ណ្ឌថ្មរាយប៉ាយ រកថ្មនិងរៀបផ្គុំសាកល្បង កំណាយសិក្សាគ្រឹះប្រាសាទ អភិរក្សនិងព្យាបាលថ្ម សម្រង់ប្លង់ រុះរើថ្មចាប់ពីដំបូល រហូតដល់គ្រឹះ។ ដំណាក់កាលទី២ និងទី៣ ចាប់ពីឆ្នាំ២០២០ ដល់២០២១ បន្តជួសជុលពង្រឹងគ្រឹះ និងរៀបផ្គុំតួប្រាង្គកណ្តាលឡើងវិញ។

 

No comments:

Post a Comment

Lolei Temple

Lolei Temple is located north of the main road, in the center of Baray, near a modern Buddhist temple. It was built in 893 by King Yasovarma...